Deprecated: Constant E_STRICT is deprecated in /home/elearningcrcorg/public_html/system/core/Exceptions.php on line 76
A PHP Error was encountered
Severity: 8192
Message: ini_set(): session.sid_length INI setting is deprecated
Filename: Session/Session.php
Line Number: 375
Backtrace:
File: /home/elearningcrcorg/public_html/application/controllers/Pages.php
Line: 5
Function: __construct
File: /home/elearningcrcorg/public_html/index.php
Line: 315
Function: require_once
A PHP Error was encountered
Severity: Warning
Message: session_set_save_handler(): Session save handler cannot be changed after headers have already been sent
Filename: Session/Session.php
Line Number: 110
Backtrace:
File: /home/elearningcrcorg/public_html/application/controllers/Pages.php
Line: 5
Function: __construct
File: /home/elearningcrcorg/public_html/index.php
Line: 315
Function: require_once
A PHP Error was encountered
Severity: Warning
Message: session_start(): Session cannot be started after headers have already been sent
Filename: Session/Session.php
Line Number: 143
Backtrace:
File: /home/elearningcrcorg/public_html/application/controllers/Pages.php
Line: 5
Function: __construct
File: /home/elearningcrcorg/public_html/index.php
Line: 315
Function: require_once
Cambodia Red Cross
សាខាកាកបាទក្រហមកម្ពុជា ខេត្តកំពត បានរៀបចំ បើកវគ្គបណ្តុះបណ្តាល ដល់យុវជន ជម្រើសរើសថ្មី
សាខាកាកបាទក្រហមកម្ពុជា ខេត្តកំពត មានរៀបចំពិធីបើកវគ្គបណ្តុះបណ្តាលជាមូលដ្ឋានស្តីពីប្រវត្តិចលនាកាកបាទក្រហម អឌ្ឍចន្ទក្រហម ច្បាប់មនុស្សធម៌អន្តរជាតិ គោលការណ៍គ្រឹះទាំង៧ គោលនយោបាយយុវជនកាកបាទក្រហម ច្បាប់ចរាចរណ៍ផ្លូវគោក និងវិជ្ជាសង្គ្រោះបឋម ដល់យុវជនកាកបាទក្រហមកម្ពុជាទើបជ្រើសរើសថ្មីវគ្គបណ្តុះបណ្តាលនេះមានរយៈពេលពីរថ្ងៃគិតចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៧ ខែ មេសា ឆ្នាំ២០២២ ក្រោមអធិបតីភាពលោកស្រី គឹម សុធារី ប្រធានកិត្តិយសអនុសាខាកាកបាទក្រហមកម្ពុជា ស្រុកជុំគីរី និងលោកស្រី ឡាយ សុភ័ក្ត្រ នាយិការងសាខា ដែលមានការចូលរួមសហការពីមន្ត្រីមន្ទីរអប់រំយុវជន និងកីឡាខេត្តកំពត ទីប្រឹក្សាយុវជន និងមានយុវជនកាកបាទក្រហមកម្ពុជា ចូលរួមសរុបប្រមាណ៩៣នាក់ (ស្រី៦៦នាក់) ចែកចេញជាពីរវគ្គ រៀបចំធ្វើឡើងនៅវិទ្យាល័យហ៊ុនសែនអង្គចក ស្ថិតក្នុងស្រុកជុំគីរី ខេត្តកំពត។
នាឱកាសនោះលោកស្រីប្រធានកិត្តិយសអនុសាខា បានពាំនាំមកនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ឯកឧត្តមបណ្ឌិត ម៉ៅ ធនិន ប្រធានគណៈកម្មាធិការសាខា និងពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដោយក្តីនឹករឮក និងបានថ្លែងអំណរគុណចំពោះការចំណាយពេលវេលាដ៏មានតម្លៃមកចូលរួមក្នុងវគ្គនេះ ហើយខិតខំប្រឹងប្រែងសិក្សារៀនសូត្រដើម្បីទទួលយកនូវចំណេះដឹងថ្មីបន្ថែមទៀត ក្នុងការចូលរួមចំណែកលើវិស័យមនុស្សធម៌ដើម្បីជួយដល់ជនងាយរងគ្រោះ និងជនរងគ្រោះស្របតាមគោលការណ៍គ្រឹះទាំង៧របស់ចលនា និងសូមចូលរួមការពារការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ដោយអនុវត្តនូវវិធានការ ៣ការពារ និង៣កុំទាំងអស់គ្នា។
វគ្គបណ្តុះបណ្តាលនេះមានគោលបំណង ដើម្បីពង្រឹងនិងពង្រីកសមត្ថភាពដល់យុវជនកាកបាទក្រហមកម្ពុជាបានយល់ដឹងពីប្រវត្តិចលនាកាកបាទក្រហម អឌ្ឍចន្ទក្រហម ច្បាប់មនុស្សធម៌អន្តរជាតិ គោលការណ៍គ្រឹះទាំង៧ គោលនយោបាយយុវជនកាកបាទក្រហម ច្បាប់ចរាចរណ៍ផ្លូវគោក និងវិជ្ជាសង្គ្រោះបឋម ដើម្បីចូលរួមក្នុងសកម្មភាពការងារមនុស្សធម៌និងធ្វើការផ្សព្វផ្សាយបន្តទៅដល់សាលារៀន មិត្តភក្តិ និងសហគមន៍រៀងៗខ្លួនផងដែរ៕