Deprecated: Constant E_STRICT is deprecated in /home/elearningcrcorg/public_html/system/core/Exceptions.php on line 76
A PHP Error was encountered
Severity: 8192
Message: ini_set(): session.sid_length INI setting is deprecated
Filename: Session/Session.php
Line Number: 375
Backtrace:
File: /home/elearningcrcorg/public_html/application/controllers/Pages.php
Line: 5
Function: __construct
File: /home/elearningcrcorg/public_html/index.php
Line: 315
Function: require_once
A PHP Error was encountered
Severity: Warning
Message: session_set_save_handler(): Session save handler cannot be changed after headers have already been sent
Filename: Session/Session.php
Line Number: 110
Backtrace:
File: /home/elearningcrcorg/public_html/application/controllers/Pages.php
Line: 5
Function: __construct
File: /home/elearningcrcorg/public_html/index.php
Line: 315
Function: require_once
A PHP Error was encountered
Severity: Warning
Message: session_start(): Session cannot be started after headers have already been sent
Filename: Session/Session.php
Line Number: 143
Backtrace:
File: /home/elearningcrcorg/public_html/application/controllers/Pages.php
Line: 5
Function: __construct
File: /home/elearningcrcorg/public_html/index.php
Line: 315
Function: require_once
Cambodia Red Cross
ជំនួបប្រជុំក្រុមយុវជន កាកបាទក្រហមកម្ពុជា នៃវិទ្យាល័ហ៊ុនសែន កន្ទួត ស្រុកចិត្របុរី ខេត្តក្រចេះ
ផ្អែកតាមផែនការសកម្មភាពអភិវឌ្ឍសាខាឆ្នាំ២០២២ ដែលមានការតម្រង់ទិស និងយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ប្រធានគណៈកម្មាធិការសាខា និង ដោយមានការចូលរួមសហការយ៉ាងសកម្មរបស់លោកនាយកវិទ្យាល័យហ៊ុនសែន កន្ទួត និង ទីប្រឹក្សាយុវជនកាកបាទក្រហមកម្ពុជា ប្រចំាវិទ្យាល័យ។ នៅព្រឹកថ្ងៃអង្គារ ១២រោច ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក. ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី ២៩ ខែមីនា ឆ្នាំ ២០២២ នេះ ក្រុមប្រតិបត្តិសាខាកាកបាទក្រហមកម្ពុជា ខេត្តក្រចេះ ដឹកនាំដោយលោកស្រី ប្រាក់ សុភាព នាយិការងសាខា បានចុះជួបប្រជុំក្រុមយុវជនកាកបាទក្រហមកម្ពុជា នៃវិទ្យាល័ហ៊ុនសែន កន្ទួត ស្រុកចិត្របុរី មានយុវជនកាកបាទក្រហមកម្ពុជា ចូលរួមចំនួន ៤១នាក់ ស្រី ៣៥នាក់។ ការជួបប្រជុំនេះធ្វើឡើង ក្នុងគោលបំណង ផ្តល់នូវចំណេះដឹង បទពិសោធ និង បញ្ជ្រាបការយល់ដឹងពីចលនាកាកបាទក្រហម និងតួនាទី ភារកិច្ចដែលយុវជនត្រូវត្រៀមខ្លួនជាស្រេច ដើម្បីចូលរួមក្នុងចលនាកាកបាទក្រហម។ លោកស្រីបានចែករំលែកបទពិសោធ ដោយលើកយកសកម្មភាពរបស់ក្លឹបយុវជនពីសាលាមួយ ទៅសាលាមួយ ដើម្បីជាគំនិតផ្តួចផ្តើមឱ្យយុវជនអាចរៀបចំកសាងផែនការសកម្មភាព សម្រាប់អនុវត្តក្នុងសាលារៀន ដោយផ្តោតសំខាន់ទៅលើសកម្មភាពមិត្តជួយមិត្ត។ នៅចុងបញ្ចប់ លោកស្រី ប្រាក់ សុភាព បានពាំនាំនូវអនុសាសន៍ផ្តាំផ្ញើរបស់ថ្នាក់ដឹកនាំកាកបាទក្រហមកម្ពុជា ជូនដល់ក្មូយៗ យុវជន ត្រូវខំប្រតិបត្តិខ្លួនអោយក្លាយជាកូនល្អ សិស្សល្អ មិត្តល្អ ធ្វើជាគំរូល្អដល់សិស្សានុសិស្សដទៃទៀត អោយស័ក្តសមជាយុវជនកាកបាទក្រហមកម្ពុជា ដែលនឹងក្លាយខ្លួនជាសសរស្តមរបស់ប្រទេសជាតិ ៕