Deprecated: Constant E_STRICT is deprecated in /home/elearningcrcorg/public_html/system/core/Exceptions.php on line 76
A PHP Error was encountered
Severity: 8192
Message: ini_set(): session.sid_length INI setting is deprecated
Filename: Session/Session.php
Line Number: 375
Backtrace:
File: /home/elearningcrcorg/public_html/application/controllers/Pages.php
Line: 5
Function: __construct
File: /home/elearningcrcorg/public_html/index.php
Line: 315
Function: require_once
A PHP Error was encountered
Severity: Warning
Message: session_set_save_handler(): Session save handler cannot be changed after headers have already been sent
Filename: Session/Session.php
Line Number: 110
Backtrace:
File: /home/elearningcrcorg/public_html/application/controllers/Pages.php
Line: 5
Function: __construct
File: /home/elearningcrcorg/public_html/index.php
Line: 315
Function: require_once
A PHP Error was encountered
Severity: Warning
Message: session_start(): Session cannot be started after headers have already been sent
Filename: Session/Session.php
Line Number: 143
Backtrace:
File: /home/elearningcrcorg/public_html/application/controllers/Pages.php
Line: 5
Function: __construct
File: /home/elearningcrcorg/public_html/index.php
Line: 315
Function: require_once
Cambodia Red Cross
អ្នកស្ម័គ្រចិត្ត ចំនួន១៤នាក់ និងក្រុម កក្រក ឃុំ ៧នាក់ នៃឃុំត្រពាំងផ្លុង ទទួលបានការបណ្ដុះបណ្ដាល
សាខាកាកបាទក្រហមកម្ពុជា ខេត្តត្បូងឃ្មុំ ៖ នៅថ្ងៃចន្ទ ទី២១ ខែកុម្ភ: ឆ្នាំ២០២២ លោក ហ៊ឹម ហ៊ុន នាយករងសាខាកាកបាទក្រហមកម្ពុជា ខេត្តត្បូងឃ្មុំ បានដឹកនាំក្រុមគ្រូបង្គោលរបស់សាខា ចុះទៅបើកវគ្គជាមូលដ្ឋានដល់ក្រុម កក្រក ឃុំ ចំនួន៧នាក់ (ស្រី១នាក់) និងអ្នកស្ម័គ្រចិត្តភូមិចំនួន១៤ (ស្រី១នាក់) នៃឃុំត្រពាំងផ្លុង ក្នុងបរិវេណសាលាឃុំត្រពាំងផ្លុង ស្ថិតក្នុងភូមិត្រពាំងព្រីងទី២ ឃុំត្រពាំងផ្លុង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។
នៅក្នុងឱកាសនោះដែរ លោកនាយករងបានលើកឡើងថា ការបើកវគ្គនាពេលនេះគោលបំណងដើម្បីពង្រឹង និងពង្រីកសមត្ថភាពរបស់ក្រុមការងារឃុំ ឱ្យបានកាន់តែប្រសើរ ទៅតាមគោលការណ៍នយោបាយរបស់កាកបាទក្រហមកម្ពុជា ដែលក្រុមកាកបាទក្រហមកម្ពុជាឃុំ និងអ្នកស្ម័គ្រចិត្ត ឱ្យបានកាន់តែយល់ច្បាស់ពីតម្លៃនៃគោលការណ៍ទាំង៧នៃចលនាដែលត្រូវនាំគ្នាអនុវត្តទាំងអស់គ្នានៅក្នុងមូលដ្ឋាននីមួយៗ។ មិនតែប៉ុណ្ណោះនៅក្នុងវគ្គនេះទៀតសោតក៏មានបន្ថែមនូវវិជ្ជាសង្គ្រោះបឋម ដែលជាវិជ្ជាមួយដ៏មានសារសំខាន់សម្រាប់ក្នុងគ្រួសារនីមួយៗត្រូវតែចេះប្រើប្រាស់ និងយល់ពីកិច្ចការនេះ ព្រោះវាជាវិជ្ជាមួយដែលអាចជួយកាត់បន្ថយភាពងាយរងគ្រោះដល់អាយុជិវិត(ការស្លាប់) ឬចំណាយផ្សេងៗបាននៅក្នុងបរិបទកូវីដ១៩នេះ។ ជាមួយគ្នានោះដែរ លោកក៏បានធ្វើការផ្តាំផ្ញើដល់ការងាររបស់កាកបាទក្រហមឃុំ និងអ្នកស្ម័គ្រចិត្តទាំងអស់គ្នាថា ទោះបីជានៅក្នុងមូលដ្ឋានបានចាក់វ៉ាក់សាំជម្រុញហើយក្តី ក៏ត្រូវខិតខំចូលរួមអនុវត្ត និងផ្សព្វផ្សាយបន្តនូវ ៣ការពារ ៣កុំទៅតាមការអប់រំណែនាំរបស់ក្រសួងសុខាភិបាលឱ្យបានជាប់ជាប្រចាំដើម្បីចូលរួមការពារ ទប់ស្កាត់មេរោគកូវីដ១៩ ឱ្យបានគ្រប់ៗគ្នា៕