Deprecated: Constant E_STRICT is deprecated in /home/elearningcrcorg/public_html/system/core/Exceptions.php on line 76
A PHP Error was encountered
Severity: 8192
Message: ini_set(): session.sid_length INI setting is deprecated
Filename: Session/Session.php
Line Number: 375
Backtrace:
File: /home/elearningcrcorg/public_html/application/controllers/Pages.php
Line: 5
Function: __construct
File: /home/elearningcrcorg/public_html/index.php
Line: 315
Function: require_once
A PHP Error was encountered
Severity: Warning
Message: session_set_save_handler(): Session save handler cannot be changed after headers have already been sent
Filename: Session/Session.php
Line Number: 110
Backtrace:
File: /home/elearningcrcorg/public_html/application/controllers/Pages.php
Line: 5
Function: __construct
File: /home/elearningcrcorg/public_html/index.php
Line: 315
Function: require_once
A PHP Error was encountered
Severity: Warning
Message: session_start(): Session cannot be started after headers have already been sent
Filename: Session/Session.php
Line Number: 143
Backtrace:
File: /home/elearningcrcorg/public_html/application/controllers/Pages.php
Line: 5
Function: __construct
File: /home/elearningcrcorg/public_html/index.php
Line: 315
Function: require_once
Cambodia Red Cross
ពិធីបំពាក់ឯកសណ្ឋាន ដល់ទីប្រឹក្សានិងយុវជន វិទ្យាល័យ រមាសហែក និង សម្តេច ជាស៊ីម អំពិល
ពិធីបំពាក់ឯកសណ្ឋាន ដល់ទីប្រឹក្សា និងយុវជនកាកបាទក្រហមកម្ពុជា ៦៤ នាក់ មកពីវិទ្យាល័យរមាសហែក និងវិទ្យាល័យ សម្តេច ជា ស៊ីម អំពិល
ក្រុមការងារសាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង ដឹកនាំដោយ លោកជំទាវ ដួង វណ្ណា ប្រធានកិត្តិយសសាខា លោកជំទាវ ពៅ សុភាព ហេរញ្ញឹកគណៈកម្មាធិការសាខា និងសហការី បានចុះសំណេះសំណាល និងបំពាក់ឯកសណ្ឋានដល់ទីប្រឹក្សា និងយុវជនកាកបាទក្រហមកម្ពុជា ប្រចាំវិទ្យាល័យរមាសហែក និងវិទ្យាល័យ សម្តេច ជា ស៊ីម អំពិល ក្នុងស្រុករមាសហែក ចំនួន ៦៤ នាក់ ស្រ្តី ៣២ បន្ទាប់ពីសាខាបានជ្រើសរើស និងបណ្តុះបណ្តាល អំពីចលនាកាកបាទក្រហម អឌ្ឍចន្ទក្រហម និងសកម្មភាពនានារបស់កាកបាទក្រហម និងវិជ្ជាសង្គ្រោះបឋមជាមូលដ្ឋានរួចមក ។
ក្នុងគោលបំណងដើម្បីឲ្យយុវជនដែលបានទទួលវគ្គបណ្តុះបណ្តាលរួច យកចំណេះដឹងទាំងអស់ទៅផ្សព្វផ្សាយ បន្តដល់មិត្តភ័ក្តិ សិស្សានុសិស្សក្នុងសាលា ព្រមទាំងយកវិជ្ជាសង្គ្រោះបឋមជាមូលដ្ឋាន ជួយគ្នានៅពេលមានគ្រោះថ្នាក់ផ្សេងៗកើតឡើង និងចូលរួមក្នុងសកម្មភាពមនុស្សធម៌ និងសង្គម ។ មុនចាប់ផ្តើមកម្មវិធីយុវជនដែលបានបណ្តុះបណ្តាលរួចបានអនុវត្តនូវជំនាញវិជ្ជាសង្គ្រោះបឋមជាមូលដ្ឋាន ការដាក់ដំណេកសុវត្ថិភាព ស្លាក់ និងការធ្វើចលនាបេះដូង ។ក្នុងឱកាសនោះដែរលោកជំទាវ ដួង វណ្ណា បាននាំយកថវិការបស់សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបត្ថម្ភដល់វិទ្យាល័យ សម្តេច ជា ស៊ីម អំពិល ចំនួន ៥០ ម៉ឺន រៀល កាបូបសង្គ្រាម ១ វិទ្យាល័យ រមាសហែក ៥០ ម៉ឺនរៀល កាបូបសង្គ្រោះបឋម ១ ទីប្រឹក្សា និងយុវជន ៦៤ នាក់ ក្នុងម្នាក់ថវិកា ២ ម៉ឺនរៀល ។